កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំធ្វើបទបង្ហាញស្តីពី៖ កិច្ចសហការរវាងអ្នកប្រឹក្សាសាលា និងលោកគ្រូអ្នក ជូនដល់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ការធ្វើបទបង្ហាញនេះមានគោលបំណងចង់ឱ្យដឹងច្បាស់ពីបញ្ហាណាខ្លះដែលតែងតែជួបប្រទះ និងដោះស្រាយដោយវិធីណា។ មួយវិញទៀត លោកគ្រូអ្នកគ្រូត្រូវមានការយល់ដឹងពីកម្រិត នៃបញ្ហារបស់សិស្ស និងនិតិវិធីដោះស្រាយផងដែរ។ ដើម្បីឱ្យកិច្ចការងារទាំងនេះប្រកបដោយយ៉ារលូន និងមានប្រសិទ្ធភាព។