វគ្គបណ្តុះបណ្តាលស្តីពី៖ វិធីសាស្រ្តជួយសិស្សមានបញ្ហា

កាលពីថ្ងៃទី23 ខែកញ្ញា កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងវិធីសាស្រ្តជួយសិស្សមានបញ្ហា ជូនដល់លោកគ្រូអ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប។ ក្នុងគោលបំណងរបស់វគ្គបណ្តុះបណ្តាល ដើម្បីបន្ថែមនូវចំណេះដឹងលោកគ្រូអ្នកគ្រូថែមទៀត ឱ្យកាន់តែមានប្រសិទ្ធិភាពក្នុងការបង្រៀន។ ក្នុងការវគ្គបណ្តុះបណ្តាលនោះមានរួមបញ្ចូលនូវវិធីសាស្ត្រដូចជា៖

១. ការសិក្សាស្វែងយល់ពីការសិក្សារបស់សិស្ស។

២. វិធីសាស្រ្តជួយសិស្សរៀនខ្សោយ។

៣. របៀបដោះស្រាយជាមួសសិស្សដែលមានអាកប្បកិរិយាមិនល្អ។

គួរបញ្ជាក់ផងដែរថា ការបង្រៀនតម្រូវមានការផ្កួបផ្សំជាមួយបច្ចេកទេសក្នុងការបង្រៀនទើបអាចបណ្ដុះនូវធនធានដ៏ល្អបាន៕