ការប្រឡងឆមាសលើកទី២ ថ្នាក់ជំនាញថ្ងៃសៅរ៍ និងជំនាញកីឡា ប្រចាំឆ្នាំសិក្សា២០២៣-២០២៤

កាលពីថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះសិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រឡងពាក់ឆមាសលើកទី២​ ឆ្នាំសិក្សា២០២៣–២០២៤ សម្រាប់រៀនជំនាញថ្ងៃសៅរ៍នៅតាមបន្ទប់សិក្សា និងតារាងបាល់ទាត់ អាងហែលទឹករៀងៗខ្លួន ដោយភាពហ្មត់ចត់ តឹងរឹង និងសុក្រឹតបំផុត។ នៅតាមបន្ទប់ និងទីកន្លែងប្រឡងនីមួយៗ មានលោកគ្រូ អ្នកគ្រូ និងគណៈកម្មការ  ព្រមទាំងមានការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡងផងដែរ។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួនពោរពេញដោយក្តីសង្ឃឹមយ៉ាងមុតមាំ និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួនដោយភាពអន្ទះសា។ នៅក្នុងការប្រឡងនោះផងដែរ លោកគ្រូ អ្នកគ្រូបានពន្យល់លម្អិតពីបទបញ្ញត្តិប្រឡងដល់សិស្សានុសិស្សឱ្យបានយល់ជាក់ច្បាស់គ្រប់គ្នា។

 

តំណរភ្ជាប់កាន់ Facebook Page