ការប្រកួតនិទានរឿងជាភាសាអង់គ្លេស លើកទី៥ វគ្គជម្រុះជុំទី១

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង នៃសាខាសៀមរាប  បានរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសាអង់គ្លេសជាលើកដំបូងរបស់ខ្លួន។ កម្មវិធីប្រកួតប្រជែងនិទានរឿងជាភាសាអង់គ្លេសនេះ គឺបង្កើតឡើងក្នុងគោលបំណងសំខាន់ៗ៣៖

១.   ដើម្បីពង្រឹងសមត្ថភាពនិយាយជាភាសាអង់គ្លេសដល់សិស្សានុសិស្សបឋមសិក្សា

២. បណ្ដុះសិស្សានុសិស្សឱ្យមានទម្លាប់អាន ការគិតបែបស៊ីជម្រៅ និងការចេះវិភាគរកតម្លៃអប់រំរបស់សាច់រឿង

៣.  បណ្ដុះឱ្យសិស្សមានភាពក្លាហាន មានភាពជឿជាក់លើខ្លួនឯង និងមានឥរិយាបថល្អ។

បេក្ខជនដែលជាប់នៅវគ្គជម្រុះជុំទី១នេះ នឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៣ ខែមីនាខាងមុខ។

តំណរភ្ជាប់កាន់ Facebook Page: https://www.facebook.com/ais.mjqeducation/posts/pfbid02tgMuyTVzEXUsJPTDX821bCuokdFpQTwMjiCdpQiEfwjtv8hAf4XQWM8HDkk3QKMTl