កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំងសាខាសៀមរាប បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់សង់ទ័រអង្គរ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦។ ការរៀបចំដំណើរទស្សនកិច្ចនេះគឺធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យសិស្សានុសិស្សបានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែង ដែលទទួលបានតាមរយៈការទស្សនាដោយផ្ទាល់ នឹងបរិស្ថានជុំវិញ ហើយក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើសពីមេរៀនក្នុងថ្នាក់ដូចជា៖ ការសិក្សាស្វែងយល់ពីរបៀបធ្វើគ្រឿងទេស ប្រេង ទៀន ធូប គ្រឿងក្រអូប រួមទាំងផលិតផលធម្មជាតិផ្សេងៗ ទៀតជាច្រើន។ ក្នុងនោះសិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែម លើស្មារតីការលើកស្ទួយវិស័យកសិកម្ម និងទេសចរណ៍។ មគ្គុទេ្ទសក៍លោកបានបន្តធ្វើការណែនាំពីការបម្រុងប្រយ័ត្នពីផលិតផលធម្មជាតិទាំងនោះ និងរបៀបរក្សាទុកគ្រឿងទេស ប្រេង ទៀន ធូប គ្រឿងក្រអូប និងផលិតផលធម្មជាតិផ្សេងៗ ទៀត។ ទាំងនេះក៏អាចចាត់ទុកជាចំណេះដឹងល្អៗ ដែលសិស្សទទួលពីដំណើរទស្សនកិច្ចសិក្សានេះ ពិតជាបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែងដែលសិស្សបានយល់ដឹងមួយកម្រិតទៀត។ ព្រមទាំងទទួលបាននូវភាពស្និតស្នាផងដែរ ក្នុងដំណើរទស្សនកិច្ចនេះក៏បានបង្កើតជាអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូមិត្តរួមថ្នាក់ផងដែរ ដែលមិនអាចបំភ្លេចបាន។