លោក រឿង សុភាព អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបន្ទុកកិច្ចការប្រតិបត្តិការ (ការិយាល័យកណ្ដាល)

 

 

លោក រឿង សុភាព

អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបន្ទុកកិច្ចការប្រតិបត្តិការ (ការិយាល័យកណ្ដាល)

ជម្រាបសួរ​ លោក​ លោកស្រី​ ជា​មាតាបិតា​ អ្នកអាណាព្យាបាល​ និង​សាធារណជន​ទាំងអស់​! សួ​ស្តី​ប្អូន​ៗ សិស្សានុសិស្ស​។ ខ្ញុំបាទ​ឈ្មោះ​ រឿង សុភាព ជាអនុប្រធាន ​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។

ខ្ញុំ​បាន​ទទួល​សញ្ញាបត្រ​គរុកោសល្យ​ក្នុង​ឆ្នាំ២០០៥​ បរិញ្ញាបត្រ​ ឆ្នាំ២០០៨​ និង​ទទួល​បាន​បរិញ្ញា​ជាន់ខ្ពស់​ ឆ្នាំ២០១៧​ និង​ចូល​បំរើ​ការងារ​ក្នុង​វិស័យ​អប់រំ​ចាប់តាំងពី​ឆ្នាំ២០០៥​ និង​បាន​ចូល​បំរើ​ការងារ​ជា​គ្រូបង្រៀន​ ពាក់​ពេញ​ម៉ោង​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ចាប់ពី​ឆ្នាំ២០០៩​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​យកចិត្ត​ទុកដាក់​បំពេញ​បេ​សកម្ម​អប់រំ​មួយ​ឈរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ ស្របតាម​កម្មវិធី​សិក្សា​របស់ក្រ​សួង​ អប់រំ​ យុវជន​ និងកីឡា​ សាលា​លើកកម្ពស់​ និង​លើកទឹកចិត្ត​សិស្ស​គ្រប់​កម្រិត​ថ្នាក់​ក្នុង​ការស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ និង​តាម​ឯកសារ​ក៏​ច្រើន​នៅក្នុង​បណ្ណាល័យ​ សាលា​មិន​ត្រឹមតែ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​ មានចំណេះ​ដឹង​ពិតប្រាកដ​ ក្រមសីលធម៌​ ថែមទាំង​ឱ្យ​ប្អូន​ចេះ​ចែករំលែក​ មាន​ទំនួល​ខុសត្រូវ​ក្នុង​សង្គម​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅពេល​ដែល​ប្អូន​ចេញ​រៀន​នៅ​តាម​សកលវិទ្យាល័យ​នានា​មិនថា​ក្នុង​ប្រទេស​ ឬក្រៅប្រទេស​ទេ​ ហើយ​អនាគត​នឹង​ក្លាយជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ទេពកោសល្យ​ សីលធម៌​ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​សង្គម​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ថ្នាល​បណ្តុះបណ្តាល​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​គឺ​ “គុណភាព​ វិន័យ​ សេវាកម្ម​” សម្រាប់​សិស្សានុសិស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទទួលការ​អប់រំ​ប្រកបដោយ​ គុណភាព​ និង​ប្រសិទ្ធភាព​។

ជាចុងក្រោយ​សូម​ថ្លែងអំណរគុណ​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក៏ដូចជា​ផ្តល់​ឱកាស​ដល់​កូន​ៗ ឱ្យមក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ សូម​គោរព​ជូនពរ​ លោក​ លោកស្រី​ មាតាបិតា​ និង​អ្នកអាណាព្យាបាល​ និង​ជូន​ពរ​ប្អូន​ៗ សិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

ការវិនិយោគលើចំណេះដឹងកូនលោកអ្នក នាំមកនូវផលប្រយោជន៉ដ៏ល្អបំផុត។

សួស្តី​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្សានុសិស្ស​ជាទី​រាប់អាន​!

ខ្ញុំបាទ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ណែនាំ​ខ្លួន​ក្នុង​​នាម​ជាអនុប្រធាន​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។

យើង​សង្ឃឹមថា​តាមរយៈ​គេហទំព័រ​របស់​សាលារៀន​យើងខ្ញុំ​ មាតាបិតា​ ឬអ្នក​អា​ណា​ព្យ​បាល​នឹង​បានឃើញ​សកម្មភាព​សិក្សា​នានា​ដ៏​សម្បូរ​បែប​ ទីធ្លា​សាលា​ដ៏​មាន​ផាសុកភាព​ និង​បរិក្ខារ​សិក្សា​ទំនើប​ៗសម្រាប់​បម្រើ​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​ដែល​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​ផ្តល់​ជូន​។ យើង​ប្តេជ្ញា​ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ប្អូន​ៗនឹង​សិក្សា​នូវ​កម្មវិធី​សិក្សា​ស្តង់​ដា​ជាតិ​និង​ទទួល​បាន​ចំណេះដឹង​ពិត​ ហើយ​ក្លាយជា​សិស្ស​ដែល​មាន​វិន័យ​ សីលធម៌​ និង​សុជីវធម៌​ល្អ​ និង​ជា​ពលរដ្ឋ​ដ៏​មាន​សក្កា​នុ​ពល​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។ បន្ថែម​លើស​នេះ​ សិស្សានុសិស្ស​ទាំងអស់​អាច​សិក្សា​បន្ថែម​លើ​ជំនាញ​បំណិន​ជីវិត​ជាច្រើន​ទៀត។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ អនុវត្ត​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្មវិធី​សិក្សា​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ដែល​ធ្វើ​ឱ្យ​សិស្សានុសិស្ស​និង​គ្រូ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀន​ និង​បង្រៀន​។ កម្មវិធី​សិក្សា​អភិវឌ្ឍ​ចំណេះដឹង​ជំនាញ​ និង​ឥរិយាបថ​របស់​សិស្សសាលា​រៀន​បាន​ផ្តោត​ទៅលើ​ចំណេះដឹង​ដែល​ជា​តម្រូវការ​ថ្ងៃ​អនាគត​របស់​សិស្ស​ដូចជា​ ជំនាញ​ទន់​តាមរយៈ​ ការស្រាវជ្រាវ​ ការងារ​ក្រុម​ ការងារ​សហគមន៍​ (CSR​) សិក្ខាសាលា​ ទស្សនកិច្ច​សិក្សា​ និង​កម្មសិក្សា​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ យើង​ក៏​បណ្តុះ​បំណិន​ក្នុង​ការ​អាន​ដែល​ធ្វើ​ឱ្យ​សិស្សានុសិស្ស​មានទម្លាប់​បើកទូលាយ​ចែករំលែក​និង​ទទួលយក​ចំណេះ​ដឹង​ថ្មី​ៗ។

យើង​ក៏​ជឿ​ថា​ទំនាក់ទំនង​រឹងមាំ​រវាង​សិស្ស​ គ្រូ​ និង​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​មាន​សារៈសំខាន់​ណាស់​ក្នុង​ជួយ​សិស្ស​រៀន​បាន​ជោគជ័យ​។ ការ​សហការ​រវាង​សាលា​ជាមួយ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​វា​មាន​សារៈសំខាន់​បំផុត​ក្នុង​ជួយ​ឱ្យ​ការសិក្សា​របស់​សិស្សា​នុ​ សិស្ស​ទទួល​បាន​ផ្លែផ្កា​ជា​វិជ្ជមាន​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ មាន​អ្វី​ៗគ្រប់យ៉ាង​ដើម្បី​បន្តដំណើរ​ការអប់រំ​សិស្សានុសិស្ស​របស់​យើង​ទទួល​បាន​ជោគជ័យ​ ព្រោះ​យើង​ជា​សាលារៀន​ថ្នាក់​ជាតិ​ដែល​ឈានមុខ​គេ​ដោយ​ផ្តោត​សំខាន់​លើ​ គុណភាព​ វិន័យ​ និង​សេវាកម្ម។

យើង​ទន្ទឹងរង់ចាំ​ជួប​មាតាបិតា​ ឬអ្នកអាណាព្យាបាល​ និង​កូន​ៗរបស់​លោកអ្នក​ក្នុង​ពេល​ឆាប់ៗខាងមុខនេះ​។

សូមអរគុណ!