លោក សេក សំអាត ប្រធានក្រុមផ្នែកកាមេរ៉ាសុវត្ថិភាព

លោក សេក សំអាត 

លោក សេក សំអាត គឺជាប្រធានក្រុមផ្នែកកាមេរ៉ាសុវត្ថិភាព នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ។ គាត់ចូលបម្រើការងារក្នុងក្រុមហ៊ុនអស់រយៈពេល ១៧ឆ្នាំមកហើយ ។ ក្នុងនាមជាបុគ្គលិកដែលមានបទពិសោធន៍យូរឆ្នាំនៃក្រុមហ៊ុនមួយរូប គាត់យល់ឃើញថា ផ្នែកកាមេរ៉ាសុវត្ថិភាពពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយពង្រឹងទៅលើគុណភាព វិន័យ និងសេវាកម្ម ដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ រួមនិងសិស្សានុសិស្ស នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបាន។

លោកបានបញ្ចប់សញ្ញាបត្រធម្យមសិក្សាបឋមភូមិនៅឆ្នាំ២០០០ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ លោកបន្តការសិក្សាថ្នាក់វិទ្យាល័យនៅឆ្នាំ២០០៣។

លោកបានចូលបម្រើការងារដំបូង មានតួនាទីជាសន្តិសុខនៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៦។​ ដោយការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងខ្ជាប់ខ្ជួនក្នុងតួនាទី លោកក៏ត្រូវបានគណៈកម្មការដំឡើងតួនាទីមកជា ប្រធានសន្តិសុខអគារនៅឆ្នាំ២០០៨។ ក្នុងឆ្នាំ២០១៤ លោកត្រូវបានផ្លាស់ប្តូរទៅកាន់ផ្នែកការិយាល័យត្រួតពិនិត្យអគារប្រចាំនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក។ ក្នុងការបំពេញមុខដំណែងនេះ លោកបានដើរតួយ៉ាងសំខាន់ទៅលើការត្រួតពិនិត្យ អគារ និងរាល់បញ្ហាទូទៅរបស់បុគ្គលិក ដែលជួយសម្រួលបញ្ហាផ្សេងៗ ឱ្យក្រុមហ៊ុនកាន់តែរីកចម្រើន។ ក្នុងកំឡុងឆ្នាំ២០១៦ លោកក៏ត្រូវបានគណៈគ្រប់គ្រងជាន់ខ្ពស់ បានដំឡើងតួនាទីទៅជា ប្រធានគ្រប់គ្រងសន្តិសុខប្រចាំសាខាចាក់អង្រែ។ ក្នុងឆ្នាំ២០១៦ ដដែល ដោយផ្នែកកាមេរ៉ាសុវត្ថិភាព ខ្វះប្រធានផ្នែក ដូចនេះគណៈគ្រប់គ្រងក៏ផ្ទេរលោកមកកាន់តួនាទីជា ប្រធានក្រុមផ្នែកកាមេរ៉ាសុវត្ថិភាពចាប់ពីពេលនោះមករហូតដល់បច្ចុប្បន្ន។

លោកបានប្តេជ្ញាចិត្តនឹងបន្តខិតខំប្រឹងប្រែងបំពេញការងារ ក៏ដូចជាចូលរួមចំណែកការពារសុវត្ថិភាពដល់ក្រុមហ៊ុនទាំងមូល ឱ្យមានភាពរីកចម្រើន និងមានកេរ្តិ៍ឈ្មោះកាន់តែល្បីខ្លាំងឡើងៗ។

ចំណេះដឹងពិតជាអស្ចារ្យ រាល់គ្រប់បញ្ហា មើលហើយវិភាគ

គោលដៅឆ្ងាយប៉ុនណាក៏ចាប់ផ្តើមពីជំហានដំបូង ឱ្យតែបន្តដើរទៅមុខ គង់តែទៅដល់គោលដៅ