លោកស្រី លុក វណ្ណារុណ នាយិការងកម្មវិធីសិក្សាទទួលបន្ទុកក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោកស្រី លុក វណ្ណារុណ

ជម្រាបសួរ លោក លោកស្រី សួស្តីប្អូនៗសិស្សានុសិស្ស ! ស្វាគមន៍ការមកកាន់គេហទំព័រសាលារៀន អន្តរទ្វីប អាមេរិកាំង

ការសិក្សានៅចំណេះទូទៅគឺជាចំណែកមួយយ៉ាងសំខាន់ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមាន សុជីវធម៌ ទម្លាប់ និងឥរិយាបថល្អ ចំណេះដឹង បំណិន និងការផ្សារភ្ជាប់ទៅនឹងការរស់នៅប្រចាំ ក៏ជាស្ពានសម្រាប់ប្អូនៗសិក្សាទៅថ្នាក់បន្ត។

សាលារៀន អន្តរទ្វីប អាមេរិកាំង អនុវត្តកម្មវិធីរដ្ឋជាគោល ក្នុងនោះដែរសាលាតែងតែបង្កើតកម្មវិធីបន្ថែមជាច្រើនជូនដល់សិស្សានុសិស្សមាន សិល្បៈតន្ត្រី របាំ គំនូរ កីឡា សកម្មភាពសិក្ខាសាលា ទស្សនកិច្ចសិក្សា កម្មសិក្សា និងបានផ្តល់ឳកាសដល់សិស្សានុសិស្សបានបញ្ចេញសមត្ថភាពតាមរយៈកម្មវិធីផ្សេងៗដែលសាលាបានបង្កើតឡើង។

គុណភាព វិន័យ និងសេវាកម្ម ជាបាវចនាសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រកាន់ភ្ជាប់ ជាប្រចាំ។

នាងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកអាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សដែលបានគាំទ្រដល់សាលារៀន អន្តរទ្វីប អាមេរិកាំង យើងខ្ញុំ និងចូលរួមយកចិត្តទុកដាក់លើការសិក្សា។