បទបង្ហាញពីអ្នកដំណាងសាកលវិទ្យាល័យប្រទេសថៃ

ត្បិតជាឆ្នាំដំបូងដែលក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន បានបើកវគ្គសិក្សា និង បវេសនកាលថ្មី ​លើទឹកដីអង្គរសៀមរាបក៏ពិតមែន ប៉ុន្តែមានការគ្រាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មាតាបីតាអ្នកអាណាព្យាបាល និងសិស្សា​នុសិស្សជិត ២ពាន់នាក់បានចាប់ផ្តើមវិថីសិក្សាថ្មី ដែលមានស្តង់ដាឈានមុខក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមក្រសួងអប់រំយុវជន និងកីឡា ។

ការសិក្សាស្វែងយល់ពីគោលដៅ នៃការសិក្សាបន្តពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកសិក្សាទាំងអស់នៅលើពិភពលោក ជាការពិតណាស់សាលារៀន អន្តរទី្វប អាមេរិកាំង មានដៃគូរសហការជាច្រើន ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយបានមកធ្វើបទបង្ហាញ ផ្តល់បទពិសោធន៍ជូនដល់សិស្សានុសិស្សរបស់ខ្លួន ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ អ្នកតំណាងមកពីសាកលវិទ្យាល័យ Bangkok University បានអញ្ជើញមកទស្សនកិច្ច និងធ្វើបទបង្ហាញទៅកាន់សិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាសៀមរាបស្តីពី៖

១. ការណែនាំឱ្យស្គាល់អំពីសាកលវិទ្យាល័យបាងកក (Bangkok University) ប្រវត្តិ, អាយុកាលដៃគូរសហការរបស់សាកលវិទ្យាល័យ

២. មហាវិទ្យាល័យ (មុខវិជ្ជាសិក្សា)

៣. លក្ខខណ្ឌចូលរៀន

៤. ការផ្តល់អាហាររូបករណ៍ ពីសាកលវិទ្យាល័យ

៥. សំណួរចំលើយជាដើម

          ជាលើកដំបូងសម្រាប់យុវសិស្សទាំងពីររូប ក្នុងការចូលរួមស្តាប់ ទទួលយកបទពិសោធពីអ្នកជំនាញមកពីសាកលវិទ្យាល័យអន្តរជាតិ ។

សម្ភាសន៍យុវសិស្សពីររូប

សូមបញ្ជាក់ថា សាលារៀន អន្តរទ្វីប អាមេរិកាំង AIS មានការទទួលស្គាល់ពីគុណភាពអប់រំឈានមុខលើឆាកជាតិ និងអន្តរជាតិ ពិសេសសាលារៀន​មានដៃគូរសហការជាមួយបណ្តាប្រទេសក្នុងតំបន់ និងគ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយបណ្តាប្រទេសធំៗជាច្រើនទៀតជុំវិញពិភពលោក ។

រៀបចំដោយ៖ ពៅ វិច្ឆ័យ ផលលិតករ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង AIS