បទបង្ហាញស្តីអំពី៖ តួនាទី និងទំនួលខុសត្រូវរបស់ប្រធាន អនុប្រធានថ្នាក់

កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ​នេះ​ គណៈកម្មការ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​សៀមរាប បាន​រៀបចំ​បទបង្ហាញស្តីអំពី តួនាទី និងទំនួលខុសត្រូវរបស់ប្រធាន អនុប្រធានថ្នាក់​ ដើម្បី​ធ្វើការ​ផ្តល់​ព័ត៌មាន​ទូទៅ​របស់​សាលា​។ បន្ថែម​លើ​ពីនេះ​ទៀត​ចាងហ្វាងសាលា​បាន​ពន្យល់​ពី​តួនាទី​ កាតព្វកិច្ច​ និង​ភាព​ទទួលខុសត្រូវ​ក្នុងនាម​ជា​ប្រធាន​ និង​អនុប្រធាន​ថ្នាក់​ដែល​ជា​អ្នកដឹកនាំ​សមាជិក​ក្រុម​ត្រូវតែ​សិស្ស​ពូកែ​ មាន​ឥរិយាបថ​ល្អ​ មាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​ភារកិច្ច​ និង​លក្ខណៈ​សម្បត្តិ​មួយចំនួន​ទៀត​ ដើម្បី​ធ្វើជា​គំរូ​ល្អ​ដល់​គេ​ហើយ​ត្រូវ​សហការ​ជាមួយ​គ្រូ​បន្ទុក​ថ្នាក់​ និង​ចាងហ្វាង​។ ក្នុង​ពេលនោះ​ផងដែរ បាន​បង្ហាញ​ពី​ព្រឹត្តិ​ការណ៍​ ឬកម្ម​វិធី​ផ្តល់​ចំណេះដឹង​ពិ​សេស​ៗ របស់​សាលា​ដល់​សិស្ស​ឱ្យ​បាន​ជ្រាប​កាន់តែ​ច្បាស់​ ហើយ​ចែកចាយ​ព័ត៌មាន​ទាំងនោះ​បន្ត​ទៅ​សិស្សានុសិស្ស​ផ្សេងៗទៀត​ ដែល​ជា​មិត្តភក្ដិរបស់គាត់​ឱ្យ​បាន​ចូលរួម​ក្រេបជញ្ជក់​ចំណេះដឹង​ទាំងនោះ​ផង​ដែរ​។ ប្រធាន​ និង​អនុប្រធាន​ថ្នាក់​នឹង​មាន​ជំនាញ​ភាពជា​អ្នកដឹកនាំ​ គ្រប់គ្រង​ ទាក់ទង​សាធារណៈ​ និង​ទំនាក់ទំនង​ទូទៅ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ ដែល​កើត​ចេញពី​ការ​រៀន​ទទួលខុសត្រូវ​ ការ​ដោះស្រាយ​បញ្ហា​ ហើយ​សិស្ស​ក៏​ទទួល​បាន​បណ្ណ​សរសើរ​លើកទឹកចិត្ត​ពីសា​លា​ដែល​ខ្លួន​បាន​រៀន​មួយឆ្នាំ​សិក្សានេះ​។