បណ្ណាល័យ ម៉េងលី ជេ. គួច

ព័ត៌មានអំពី បណ្ណាល័យ ម៉េងលី ជេ. គួច

បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​ គឺជា​ឃ្លាំង​ប្រមូល​ផ្តុំ​សៀវភៅ​ ទស្សនាវដ្តី​ និង​ឯកសារ​គ្រប់​ប្រភេទ​ ដូចជា​ឯក​សារ​ដែល​ស្របតាម​កម្មវិធី​សិក្សា​ ឯកសារ​ចំណេះដឹង​ទូទៅ​ និង​ជា​កន្លែង​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដើម្បី​សិក្សា​ស្រាវជ្រាវ​។ ក្រៅពី​ផ្តល់​សេវាកម្ម​ឯកសារ​ដល់​សិស្ស​ បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​ បាន​បើក​ទទួល​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ និង​សាធារណជន​ទូទៅ​ចូល​អាន​ដោយសេរី​ ក្នុង​គោលបំណង​បំផុសស្មារតី​ និង​លើកស្ទួយ​វិស័យ​អំណាន​ដល់​សិស្ស​ លោកគ្រូ​ អ្នកគ្រូ​ និង​បុគ្គលិក​។

បណ្ណាល័យ ម៉េងលី ជេ. គួច ស្វាគមន៍ និងបើកទ្វារដល់សាធារណជនចូលអានដោយសេរី ដើម្បីលើកកម្ពស់ទម្លាប់នៃការអានដល់ក្មេងៗជំនាន់ក្រោយ ក៏ដូចជាជំរុញអោយពួកគេចូលចិត្តការអាន ការស្រាវជ្រាវ និងពង្រីកចំណេះដឹងតាមរយៈការអាន។

ដើម្បីក្លាយជាសមាជិករបស់បណ្ណាល័យ ម៉េងលី ជេ.គួច សូមអញ្ជើញមកកាន់បណ្ណាល័យយើងខ្ញុំទាំង៨សាខា។ នៅពេលក្លាយជាសមាជិក អ្នកអាចមានសិទ្ធិអានដោយគ្មានដែនកំណត់ ក៏ដូចជាខ្ចីសៀវភៅ និងឯកសារយោងពីបណ្ណាល័យយើងខ្ញុំផងដែរ។

ម៉ោងការងារ

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)

ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍

ពេលព្រឹក ៧:១៥ នាទីព្រឹក– ១១:០០ នាទីថ្ងៃត្រង់

ពេលរសៀល ១:០០ នាទីរសៀល – ៥:០០ នាទីល្ងាច

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)

ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ

ពេលព្រឹក ៧:៤៥  នាទីព្រឹក – ១១:០០ នាទីថ្ងៃត្រង់

ពេលរសៀល ១:៤៥  នាទីរសៀល – ៦:៣០  នាទីល្ងាច

សេវាកម្ម

បណ្ណាល័យ ម៉េងលី ជេ. គួច ជាកន្លែងលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត។ យើងប្តេជ្ញាផ្តល់នូវរាល់ធនធានទាំងអស់សម្រាប់ការសិក្សារបស់ពួកគេ ក៏ដូចជាសាធារណៈជនទូទៅ សម្រាប់ការសិក្សា ការបង្រៀន និងការស្រាវជ្រាវរបស់ពួកគេ។ ក្នុងនាមជាអ្នកផ្តល់សេវាកម្មអប់រំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងដើម្បីលើកស្ទួយសារៈសំខាន់នៃការអាន បណ្ណាល័យម៉េងលី ជេ. គួច នឹងផ្តល់ទីតាំងចំនួន ១៥ កន្លែងផ្សេងគ្នាក្នុងចំណោមសាខាទាំង ៨ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។

ទីតាំងបណ្ណាល័យ

១. សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)

  • អគារ ងិន ហួយ ជាន់ទី៣
  • អគារ លីម គីមណយ ជាន់ទី៣
  • អគារ គួច លៀងហួរ ជាន់ទី៨
  • អគារ វីឡា៤ ជាន់ទី៣
  • អគារ MJQE Tower ជាន់ទី១០

២. សាខាទួលគោក

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាន់ទី៨
  • អគារ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥

៣. សាខាចាក់អង្រែ

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥

៤. សាខាចោមចៅ

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៧

៥. សាខាផ្សារថ្មី

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥

៦. សាខាជ្រោយចង្វារ

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាន់ទី៥
  • អគារ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ឡៅតឿ

៧. សាខាសៀមរាប

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាន់ឡៅតឿ
  • អគារ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ឡៅតឿ

៨. សាខាតាកែវ

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៧

៩. សាខាសែនសុខ

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី២

 

ចក្ខុវិស័យ បេសកម្ម និងគោលដៅរបស់បណ្ណាល័យ ម៉េងលី ជេ. គួច

•        ផ្តល់ទីកន្លែងងាយស្រួល ប្រកបដោយផាសុកភាពសម្រាប់ការសិក្សាស្រាវជ្រាវ

•        ដើរតួយ៉ាងសំខាន់ជានិច្ចក្នុងការជំរុញវឌ្ឍនភាពនៃចំណេះដឹង

•        បើកជូនសាធារណជនទូទៅបានចូលមកខ្ចីសៀវភៅ

•        ផ្តល់ជូននូវកុំព្យូទ័រដែលភ្ជាប់ប្រព័ន្ធអ៊ិនធើណេតរួចរាល់

•        ផ្តល់កន្លែងឱ្យសិស្សមានការសិក្សាម្នាក់ឯង និងសិក្សាជាក្រុម

•        ផ្តល់កន្លែងអាន និងបណ្តុះទម្លាប់នៃអានទៅដល់កុមារ

•        ផ្តល់បរិយាកាសវិជ្ជមាន និងសន្តិភាពសម្រាប់អ្នកចូលចិត្តសៀវភៅ

•        លើកកម្ពស់ការអាន និងស្រាវជ្រាវ

•        ផ្តល់នូវធនធានសៀវភៅដ៏សម្បូរបែប

•        ផ្តល់នូវសម្ភាររូបវ័ន្ត ដើម្បីបង្កើនក្នុងការសិក្សាស្រាវជ្រាវ ។