កោះរ៉ុង ជាកន្លែងទាក់ទាញភ្លៀវទេសចរ

កោះរ៉ុង ជាកោះមួយក្នុងខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅខាងលិចនៃឆេ្នរក្រុងព្រះសីហនុ។ កោះរ៉ុង គឺជាកន្លែងផ្តល់នូវភាពអស្ចារ្យតំណាងឱ្យឆ្នេរស្ថិតនៅភាគបស្ចឹមនៃប្រទេស ដែលលាតសន្ធឹងប្រមាណប្រាំគីឡូម៉ែត្រ ហើយវាមានប្រភពទឹកបរិសុទ្ធនៅលើកោះ ហើយវាជាផ្នែកសហគមន៏នៃការនេសាទស្ថិតនៅប៉ែកទក្សិណជាមួយនឹងការផ្តល់ឱ្យទឹកបរិសុទ្ឋ ត្រី ហើយនឹងក្តាមផងដែរ។

កោះរ៉ុងជាកោះមួយស្ថិតនៅចំងាយ៤០គីឡូម៉ែតពីឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ កោះរ៉ុងមានផ្ទៃដីទំហំ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ។ ចំណុចខ្ពស់បំផុតរបស់កោះមានកំពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះរ៉ុងគឺជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយមសម្រាប់អ្នកដែលចង់លំហែកាយតាមកោះនៃប្រទេសកម្ពុជា។ កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម។ 

ការធ្វើដំណើរទៅកោះរ៉ុង ត្រូវចំណាយពេលពីរម៉ោង ឬច្រើនជាងនេះពីដីគោកនៃក្រុងព្រះសីហនុ។ ចាប់ពីខែធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ពណ៌សក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនឹងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភ:។ ក្រៅពីនេះទៀត កោះរ៉ុងគឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរ៉ុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ ដើម្បីធ្វើដំណើរទៅកាន់កោះរ៉ុង អ្នកទេសចរត្រូវធ្វើដំណើរដោយទូក ហើយមុននឹងចេញដំណើរ ភ្ញៀវទេសចរគប្បីកក់សំបុត្រទូកជាមុន ដើម្បីធានាថាដំណើរកម្សាន្តមានភាពរលូនល្អ។
 
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://km.wikipedia.org/wiki/%E1%9E%80%E1%9F%84%E1%9F%87%E1%9E%9A%E1%9F%89%E1%9E%BB%E1%9E%84

 

 

 

ថ្ងៃទី១៦ ឧសភា ២០២៣