ប្រព័ន្ធបច្ចេកវិទ្យាអ៊ិកអរ (xR Technology) ដំបូងគេបង្អស់នៅកម្ពុជាត្រូវបានដាក់បង្ហាញនៅសាលពិព័រណ៍បច្ចេកវិទ្យាកម្ពុជាដ៏ធំបំផុតប្រចាំឆ្នាំ២០២២

ភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានឈ្មោះថា Tribal Visual Lab ដែលជាក្រុមហ៊ុនផលិត និងអភិវឌ្ឍស្ទូឌីយោបែបសិប្បនិម្មិត (Virtual Production Studio) នៃ     បច្ចេកវិទ្យាវិសាលភាពនៃភាពពិត (Extended Reality) ឬហៅម៉្យាងទៀតបានថា បច្ចេកវិទ្យា xR ដំបូងគេបង្អស់នៅប្រទេសកម្ពុជា។បច្ចេកវិទ្យាបែបសិប្បនិម្មិតនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកចូលរួមទស្សនាពិព័រណ៌បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ (CTX)។ ជាមួយនឹងបច្ចេកវិទ្យាដ៏ល្អឥខ្ចោះនេះ បានធ្វើបរិវត្តកម្មវិស័យផលិតកម្មវីដេអូទូទាំងពិភពលោក។ លើសពីនេះ ក្រុមហ៊ុន Tribal Visual Lab ក៏បាន    ផ្តល់ជូនដល់ម្ចាស់អាជីវកម្ម និងបណ្ដាក្រុមហ៊ុនផលិតកម្មផ្សេងៗនូវឱកាសថ្មីៗ ដើម្បីឈ្វេងយល់ពីវិសាលភាពនៃបច្ចេកវិទ្យា xR។ បច្ចេកវិទ្យាសិប្បនិម្មិតដ៏ទំនើបនេះអាចប្រើប្រាស់បានក្នុងព្រឹត្តិការណ៍ធំៗរបស់ក្រុមហ៊ុន ក៏ដូចជាការផ្សាយពាណិជ្ជកម្ម ព្រមទាំងផលិតកម្មភាពយន្តខ្លីៗ។ ប្រព័ន្ធបច្ចេកវិទ្យាស្ទូឌីយោ xR នេះ គឺមានបច្ចេកវិទ្យាដ៏ទំនើបដំបូងគេបង្អស់នៅប្រទេសកម្ពុជា ជាមួយនឹងគោលដៅឆ្ពោះទៅរកអនាគតដែលល្អឥតខ្ចោះ។ លើសពីបច្ចេកវិទ្យា xR ក្រុមហ៊ុន Tribal Visual Lab ក៏បានដាក់តាំងបង្ហាញពីបច្ចេកវិទ្យាដ៏សម្បូរបែបរបស់ខ្លួន រួមមានដូចជា Virtual Reality (VR), Augmented Reality (AR) និង Mixed Reality (MR) ដែលសុទ្ធសឹងតែជាបច្ចេកវិទ្យាប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍ និងកម្មវិធីផ្សេងៗ។

គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា xR កំពុងទទួលបានការពេញនិយមកាន់តែខ្លាំង ដោយសារផលិតកម្មសិប្បនិម្មិត (Virtual Production) ត្រូវបានអភិវឌ្ឍ និងដាក់បញ្ចូលយ៉ាងទូលំទូលាយទៅក្នុងវិស័យឧស្សាហកម្មផ្សេងៗ។ ការប្រើប្រាស់អេក្រង់ម៉ាកអិលអីឌី (LED) និងផលិតកម្មសិប្បនិម្មិត (Virtual Production) អាចផ្តល់ឱ្យផលិតករនូវវិធីមួយដើម្បីនាំយកនូវបរិស្ថានផ្សេងៗនៅជុំវិញខ្លួនជាក់ស្ដែង ជំនួសឱ្យការប្រើអេក្រង់ពណ៌បៃតងក្រោយការផ្ដិតយកវីឌីអូ។ វាក៏បានផ្ដល់អត្ថប្រយោជន៍ដល់វិស័យផលិតកម្មដូចជា ការទទួលបាននូវពន្លឺជាក់ស្តែង និងបរិយាកាសពិតៗ ហើយក៏អាចផ្លាស់ប្តូរបានយ៉ាងងាយស្រួលពីមួយវគ្គទៅមួយវគ្គ ខណៈពេលដែលចលនា រូបភាព យើងក៏អាចកែសម្រួលបានយ៉ាងងាយស្រួល។ ការបិទបញ្ចប់ទៅនៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ឆ្នាំ២០២២ នឹងមិនមែនជាការបង្ហាញវត្តមានចុងក្រោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Tribal Visual Lab នោះទេ។ ពួកគេក៏បានអំពាវនាវឱ្យលោក លោកស្រី រង់ចាំនៅដើមឆ្នាំក្រោយ សម្រាប់ការបើកសម្ពោធជាផ្លូវការ ព្រោះថានឹងមានសកម្មភាពជាច្រើនដែលនឹងប្រារព្ធឡើង ជាពិសេសការដាក់បង្ហាញនូវបច្ចេកវិទ្យាជាទំនើបៗ រួមមានដូចជា Virtual Reality, Augmented Reality និង Mixed Reality។

អំពីក្រុមហ៊ុនបច្ចេកវិទ្យា Tribal Visual Lab :
Tribal Visual Lab គឺជាក្រុមហ៊ុនបង្កើតមាតិកាប្រកបដោយភាពច្នៃប្រឌិតដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយយើងផ្តល់នូវជំនាញវិជ្ជាជីវៈ ពហុព័ត៌មាន និងផលិតកម្មនិម្មិត សម្រាប់ព្រឹត្តិការណ៍ និងកម្មវិធី ពាណិជ្ជកម្ម វីដេអូ តន្ត្រី ភាពយន្ត និងមានសេវាកម្មជាច្រើនទៀត។ យើងមានគោលបំណងចង់ជួយប្រែក្លាយគំនិតរបស់អ្នកឱ្យក្លាយជាការពិត ហើយផ្តល់នូវបទពិសោធមួយដែលមិនអាចបំភ្លេចបាន។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://news.sabay.com.kh/article/1339764#utm_campaign=onpage