កុំខកខានឱកាសដ៏ពិសេសនេះ!
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានដាក់ពាក្យស្នើសុំលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ទៅកាន់និយតករមូលបត្រកម្ពុជា ហើយឥឡូវនេះយើងកំពុងទទួលបានចំណាប់អាម្មណ៍ និងសំណើជាច្រើន សម្រាប់ការកក់ភាគហ៊ុនទុកជាមុនរហូតដល់ចុងខែមីនា ឆ្នាំ២០២៣។
ហេតុអ្វីបានជានេះជាឱកាសដ៏អស្ចារ្យ?
ការវិនិយោគជាមួយ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានន័យថាជាការបើកសាលារៀនដែលមានគុណភាពបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជាដែលដែលជាអ្នកត្រូវការខ្លាំងបំផុត។ ឥឡូវនេះយើងមាន ១៥ សាខា ហើយគោលដៅរបស់យើងគឺត្រូវឈានឱ្យដល់ ១៦០ សាខា។ ពេលនេះសាធារណជន ជាពិសេសអ្នកអាណាព្យាបាល មាតាបិតារបស់សិស្សានុសិស្សយើង អាចចូលរួមក្នុងដំណើររីកចម្រើនរបស់យើងបាន។
តើអ្វីធ្វើឱ្យ MJQE ក្លាយជាស្ថាប័នអប់រំដ៏ពិសេស?
យើងមានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាស្ថាប័នអប់រំលំដាប់ពិភពលោក ហើយយើងជឿជាក់ថា ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ នឹងជួយយើងបន្តផ្តល់សេវាកម្មដ៏ល្អដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល មាតាបិតា។ ដោយសារតែតម្រូវការសម្រាប់ការអប់រំប្រកបដោយគុណភាពនៅកម្ពុជាមានការកើនឡើង យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកការពង្រីកទីផ្សារ។ សូមចូលទៅកាន់គេហទំព័ររបស់យើងដើម្បីឈ្វេងយល់បន្ថែមអំពី ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និង អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់យើង។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ត្រូវបានគេស្គាល់សម្រាប់គុណភាព វិន័យ និងសេវាកម្មដ៏ឆ្នើម ហើយគណៈគ្រប់គ្រងប្រកបដោយថាមពលរបស់យើងបានផ្តោតសំខាន់លើបណ្តាញអប់រំដ៏ល្អបំផុត ធំជាងគេបំផុត និងមានទទួលខុសត្រូវបំផុតក្នុងសង្គមកម្ពុជា។
តើគ្រួសារដែលមានជីវភាពមធ្យមនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពី ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ?
នរណាក៏អាចវិនិយោគនៅលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ក្លាយជាម្ចាស់ភាគហ៊ុនរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននាពេលអនាគតរបស់ក្រុមហ៊ុនបានដែរ។ ភាគហ៊ុននឹងមានតម្លៃសមរម្យ ដែលសមស្របនឹងជីវភាព និងអាចរកបានសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
ភាគរយនៃភាគហ៊ុនដែលត្រូវបោះផ្សាយលក់
ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែ មេសា ឆ្នាំ២០២៣។ សូមកក់ទុក ឬស្នើសុំការបែងចែកភាគហ៊ុនជាមុនឥឡូវនេះ មុនពេលការបោះផ្សាយលក់សាធារណៈចាប់ផ្តើម ពីព្រោះចំនួនភាគហ៊ុនមានកំណត់!
ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវរំពឹងថានឹងទទួលបានការអនុម័តជាផ្លូវការនៅចុងខែមីនា ឆ្នាំ២០២៣៕SRP
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖
តំណភ្ជាប់សម្រាប់ចុះឈ្មោះជាមួយ MJQE IPO៖ https://www.mjqeducation.edu.kh/mjqe-inquery
ក្រុមតេលេក្រាម៖ https://t.me/MJQEIPO
លេខទូរសព្ទ៖ 061 700 219
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/mjqeipo/
ក្រុមហ្វេសប៊ុក៖ https://www.facebook.com/groups/mjqeipo
ទស្សនាវីដេអូលើ YouTube៖ https://youtu.be/tPFkyEgC_X4
Subscribe Telegram Channels:
- MJQE IPO: https://t.me/MJQEIPO
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
#MJQE #Aii #AIS #MJQEIPO #MJQTV