លោក វង្ស​ សុវណ្ណារ័ត្ន នាយករដ្ឋបាល

លោក វង្ស​ សុវណ្ណារ័ត្ន

លោក វង្សសុវណ្ណារ័ត្ន ត្រូវបានតែងតាំងជានាយករដ្ឋបាល ក្នុងឆ្នាំ២០១១ ជាមួយនឹងតួនាទីនេះគាត់មានភារកិច្ចក្នុងការគ្រប់គ្រងលើកិច្ចការដ្ឋបាលទាំងស្រុង និងជួយចាត់​ចែងការងារតាមការិយាល័យផ្សេងៗ ដែលស្ថិតក្រោមផ្នែករដ្ឋបាលគឺ ការិយាល័យរដ្ឋបាល ការិយាល័យផ្តល់ព័ត៌មាន បណ្ណសារដ្ឋាន បណ្ណាល័យ ម៉េងលី ជេ. គួច ឃ្លាំង ម៉េងលី ជេ. គួច អេឌ្យូខេសិន និង​ការិយាល័យ​កិច្ចការសិស្ស ផងដែរ។

លោក វង្ស សុវណ្ណារ័ត្ន បានចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងឆ្នាំ២០០៧ ជាមន្រ្តីរដ្ឋបាល។ គាត់បានតែងតាំងជានាយករងរដ្ឋបាល ក្នុងឆ្នាំ២០០៩។

បើនិយាយពីការសិក្សាវិញ លោក វង្ស សុវណ្ណារ័ត្ន បានទទួលសញ្ញាបត្របរិញ្ញាបត្រជំនាញនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា៕