កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានរៀបចំបទបង្ហាញស្តីអំពី តួនាទី និងទំនួលខុសត្រូវរបស់ប្រធាន អនុប្រធានថ្នាក់ ដើម្បីធ្វើការផ្តល់ព័ត៌មានទូទៅរបស់សាលា។ បន្ថែមលើពីនេះទៀតចាងហ្វាងសាលាបានពន្យល់ពីតួនាទី កាតព្វកិច្ច និងភាពទទួលខុសត្រូវក្នុងនាមជាប្រធាន និងអនុប្រធានថ្នាក់ដែលជាអ្នកដឹកនាំសមាជិកក្រុមត្រូវតែសិស្សពូកែ មានឥរិយាបថល្អ មានទំនួលខុសត្រូវខ្ពស់លើភារកិច្ច និងលក្ខណៈសម្បត្តិមួយចំនួនទៀត ដើម្បីធ្វើជាគំរូល្អដល់គេហើយត្រូវសហការជាមួយគ្រូបន្ទុកថ្នាក់ និងចាងហ្វាង។ ក្នុងពេលនោះផងដែរ បានបង្ហាញពីព្រឹត្តិការណ៍ ឬកម្មវិធីផ្តល់ចំណេះដឹងពិសេសៗ របស់សាលាដល់សិស្សឱ្យបានជ្រាបកាន់តែច្បាស់ ហើយចែកចាយព័ត៌មានទាំងនោះបន្តទៅសិស្សានុសិស្សផ្សេងៗទៀត ដែលជាមិត្តភក្ដិរបស់គាត់ឱ្យបានចូលរួមក្រេបជញ្ជក់ចំណេះដឹងទាំងនោះផងដែរ។ ប្រធាន និងអនុប្រធានថ្នាក់នឹងមានជំនាញភាពជាអ្នកដឹកនាំ គ្រប់គ្រង ទាក់ទងសាធារណៈ និងទំនាក់ទំនងទូទៅប្រកបដោយទំនុកចិត្តខ្ពស់ ដែលកើតចេញពីការរៀនទទួលខុសត្រូវ ការដោះស្រាយបញ្ហា ហើយសិស្សក៏ទទួលបានបណ្ណសរសើរលើកទឹកចិត្តពីសាលាដែលខ្លួនបានរៀនមួយឆ្នាំសិក្សានេះ។