អត្ថប្រយោជន៍ នៃការប្រើប្រាស់ប្រព័ន្ធ Internet

ការប្រើប្រាស់សេវាកម្ម Internet នាពេលបច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ច្រើនណាស់នៅជុំវិញពិភពលោក។ បច្ចុប្បន្ន Internet ដើរតួយ៉ាងសំខាន់សម្រាប់ការងារទំនាក់ទំនង និងធ្វើអាជីវកម្មនានា។ យើងមាន៣ចំណុចដែលចូលរួមចែករំលែកមានដូចខាងក្រោមនេះ៖

១. ផ្តល់ការអប់រំ៖ វាពិតជាមានភាពងាយស្រួលខ្លាំងណាស់ដល់យើងគ្រប់គ្នា ដោយមិនចាំបាច់ទិញសៀវភៅនោះទេ ដោយប្រើប្រាស់លើកម្មវិធីណាមួយក្នុង Google កម្មវិធីផ្សេងទៀត។ ហើយដើម្បីឱ្យយើងអាចអាន និងទាញយកឯកសារបានគ្រប់ពេលវេលានៅពេលដែលយើងចង់បានទៅតាមតម្រូវការ។

២. ការធ្វើជំនួញ៖ យើងអាចផ្សព្វផ្សាយពាណិជ្ជកម្មអ្វីមួយនៅលើប្រព័ន្ធ Internet បានយ៉ាងងាយស្រួល ហើយថែមទាំងអាចធ្វើការទិញដូរបានដោយសេរីផងដែរ។

៣. ធ្វើឱ្យទំនាក់ទំនងកាន់តែឆាប់រហ័ស៖ យើងមិនចាំបាច់ត្រូវការចំណាយពេលវេលាច្រើននោះទេ Internet អាចឱ្យយើងផ្ញើឯកសារ ឬលិខិតផ្សេងៗ ទៅកាន់មនុស្សនៅជុំវិញខ្លួនយើង តាមរយៈសារអេឡិចត្រូនិច Email ក្នុងល្បឿនយ៉ាងឆាប់រហ័ស ទោះបីស្ថិតនៅចម្ងាយឆ្លងទ្វីបក៏ដោយ ក៏អាចបញ្ជូនទៅក្នុងរយៈពេលមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។

     សរុបរួមមក ការប្រើប្រាស់ Internet ពិតជាបានផ្តល់ភាពងាយស្រួលដល់យើងក្នុងការធ្វើកិច្ចការផ្សេងៗ ការប្រាស្រ័យទាក់ទងគ្នា និងជាមធ្យោបាយក្នុងការសិក្សាស្រាវជ្រាវជាច្រើនសម្បូរបែប។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://cambo-report.com/article/766