កម្មវិធីបំណិនជីវិតស្តីពី៖ ឆាឡុកឡាក់សាច់គោ

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ អ្នកគ្រូ សែម ច័ន្ទនារី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានរៀបចំបំណិនជីវិត ការធ្វើឆាឡុកឡាក់សាច់គោ ការបង្កើតកម្មវិធីនេះឡើងដើម្បីឱ្យប្អូនៗ សិស្សានុសិស្សមានបំណិតជីវិតបន្ថែមផ្នែកចម្អិនអាហារ រួមផ្សំទាំងការរៀនរៀបចំទុកដាក់ផ្ទះបាយឱ្យមានរបៀបជាពិសេសគឺអនាម័យផ្ទះបាយ។ ជាការពិតណាស់អាហារឆ្ងាញ់មិនផ្តោតតែលើរសជាតិតែមួយមុខនោះទេ រួមផ្សំទាំងអនាម័យ និងការរៀបចំទុកដាក់គ្រឿងទេសផងដែរ។ សិស្សានុសិស្សបានប្រឹងប្រែងយកចិត្តទុកដាក់ពេលគ្រូបង្រៀន ដោយអារម្មណ៍សប្បាយរីករាយជាពិសេសគឺជាពេលវេលាបង្កើតនូវអនុស្សាវរីយ៍ជាមួយមិត្តរួមថ្នាក់ ក៏ដូចជាអ្នកគ្រូផងដែល។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹងគ្រប់គ្រាន់នឹងចងចាំមេរៀនបានល្អ។

 

តំណរភ្ជាប់កាន់ Facebook Page: https://www.facebook.com/ais.mjqeducation/posts/pfbid02ibuboWE7Caha2ceUqoxDKYXRHCP66oWAFuqnWjzVkicGmUpwafAVVow9qR5zNLHKl