ការសិក្សាស្វែងយល់នៅខាងក្រៅប្រទេស

ការសិក្សាស្វែងយល់នៅខាងក្រៅប្រទេស

សាលា​របស់​យើង​ផ្តល់​នូវ​កម្ម​វី​ធី​សិក្សា​ចំណេះដឹង​ទូទៅ​ពិសេស​ដោយ​បញ្ចូល​កម្មវិធី​ភាសាអង់គ្លេស​តាំងពី​ក្រោម​មត្តេយ្យ​ និង​កម្មវិធី​កុំព្យូទ័រ​ចាប់ពី​ថ្នាក់​ទី២​ ព្រមទាំង​កម្មវិធី​អប់រំ​ ស្រាវជ្រាវ​និង​កម្មវិធី​សង្គម​សំ​ខាន់​ៗផ្សេង​ៗទៀត​ប្រកបដោយ​គុណភាព​ជាស​កល​។ ហើយ​កម្មវិធី​នេះ​ត្រូវ​បាន​ទទួល​ស្តា​ល់​និង​កោតសរសើរ​ដោយ​មន្ទីរ​ និង​ក្រសួង​អប់រំ​ ព្រមទាំង​ស្ថាប័ន​ល្បី​ៗផ្សេង​ៗទៀត​នៅ​លើ​ពិភពលោក​ផង​ដែរ​។ យើង​មាន​ភាព​ជឿជាក់​ថា​កម្មវិធី​នេះ​ផ្តល់​នូវ​ចំណេះដឹង​ជាស​កល​សម្រាប់​កូន​ៗរបស់​លោកអ្នក​បន្ត​ការសិក្សា​របស់​ពួកគាត់​នៅ​កន្លែង​ផ្សេង​ៗលើ​ពិភពលោក​។

ដោយ​យល់​អំពី​តម្រូវការ​ជាស​កល​នៃ​ការអប់រំ​របស់​ពិភពលោក​ យើង​ផ្តល់​នូវ​ចំណេះដឹង​ទូទៅ​នៅក្នុង​បរិបទ​អប់រំ​មួយ​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​កូន​ៗរបស់​លោកអ្នក​សម្រាប់​ឱ្យ​ពួកគាត់មាន​ភាព​ងាយស្រួល​បន្ត​ការសិក្សា​ទាំង​នៅក្នុង​និង​នៅ​ក្រៅប្រទេស​។

កម្មវិធីសិក្សារបស់យើង

ក្រោមមតេ្តយ្យ និងថ្នាក់មតេ្តយ្យ

កម្មវិធី​របស់​យើង​ផ្នែក​ក្រោម​មត្តេយ្យ​និង​មត្តេយ្យ​សិក្សា​សម្រាប់​កុមារ​ពី​អាយុ២ឆ្នាំ​ដល់៥ឆ្នាំ​ជា​កម្មវិធី​សម្រាប់​បង្កើត​មូលដ្ឋាន​គ្រឹះ​ដែល​មាន​សារៈសំខាន់​បំផុត​ដល់​កុមារ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ចូល​សាលារៀន​ការសិក្សា​ និង​ភាព​ជោគជ័យ​នៃ​អនាគត​របស់​ពួកគាត់​។ កុមារ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ទៅលើ​កាយសម្បទា​ សតិបញ្ញា​ ស្មារតី​ការ​គិត​ សីលធម៌​និង​ភាសា​ទៅតាម​បរិយាកាស​ និង​ទំនោរ​នៃ​ មជ្ឈដ្ឋាន​សង្គម​។ សាលារៀន​អន្តរទ្វីប​អាមេរិកាំង​មាន​ជំនាញ​យ៉ាង​ពិសេស​ក្នុង​ការ​បណ្តុះបណ្តាល​កុមារ​តូច​ឱ្យ​ស្រប​នឹង​ការលូតលាស់​យ៉ាង​រហ័ស​របស់​ពួកគាត់​ជាមួយនឹង​លក្ខណៈ​ពិសេស​យ៉ាង​សម្បូរ​បែប​ដូច​ខាងក្រោម​៖

  • កម្មវិធីសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
  • វិធីបង្រៀនយ៉ាងសម្បូរបែប ដើម្បីជំរុញដល់ការលូតលាស់ផ្នែកសតិបញ្ញា ស្មារតី ការគិត សីលធម៌ ភាសា និងកាយសម្បទា។
  • សកម្មភាពនៃការលេង ការស្តាប់ ការនិយាយ ការអាន ការសង្កេត ទំនាក់ទំនង ការតស៊ូ និងការត្រាប់តាម ដែលមានភាពស្និទ្ធស្នាល កក់ក្តៅ បរិយាកាសរីករាយ និងផាសុកភាព។
  • ប្អូនៗលូតលាស់ដោយមានទាំងសីលធម៌ ចំណេះទូទៅភាសាខ្មែរ និង ភាសាអង់គ្លេស។

សិក្សាពីថ្ងៃចន្ទដល់ថ្ងៃសុក្រ

  • ពេលព្រឹក: 8:00 am – 10:30 am
  • ពេលរសៀល: 14:00pm – 16:30 pm
បុរេសំណេរ ចម្រៀង
គំនូរ បំណិនជីវិត
រឿងនិទាន បុរេគណិត
ល្បែងបុរេគណិត កសាង
អប់រំកាយ ភាសាអង់គ្លេស
សោតទស្សន៍ ទស្សនាសង្កេត
ល្បែងបុរេសំណេរ អនាម័យខ្លួនប្រាណ
អនាម័យមាត់ធ្មេញ កីឡា
របាំ ល្បែងកម្សាន្តសប្បាយ

ថ្នាក់បឋមសិក្សា

ដោយ​ឃើញ​ពី​ការ​វិវត្ត​ និង​តម្រូវការ​ចាំបាច់​នៃ​បច្ចេកវិទ្យា​ និង​ភាសា​ទំនាក់ទំនង​នៅក្នុង​សង្គម​ក៏ដូចជា​ពិភពលោក​បច្ចុប្បន្ន​កម្មវិធី​ផ្នែក​បឋមសិក្សា​របស់​យើង​ត្រូវ​បាន​បញ្ចូល​បន្ថែម​លើ​ការសិក្សា​ផ្នែក​ភាសា​អង់​គ្លេ​សតំាង​ពី​ថ្នាក់​ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា និង​ថ្នាក់​កុំព្យូទ័រ​ពី​ថ្នាក់​ទី២ដល់​កូន​ៗ។ ទន្ទឹម​នឹង​នេះ​កម្មវិធី​ទស្សនកិច្ច​សិក្សា​ កម្មសិក្សា​ កីឡា​ គំនូរ​ ភ្លេង​ របាំ​ព្រមទាំង​កម្មវិធី​សំ​ខាន់​ផ្សេង​ៗទៀត​ក៏​ត្រូវ​បាន​ដាក់បញ្ចូល​ផង​ដែរ​ដើម្បី​បណ្តុះ​នូវ​គំនិត​បញ្ញា​ ការលូតលាស់​និង​ការ​ស្រលាញ់​ការសិក្សា​ដល់​កូន​ៗដែល​ជា​គុណសម្បត្តិ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ភាព​ជោគជ័យ​នៃ​ការ​ចាប់ផ្តើម​ជីវិត​សិក្សា​ពេញលេញ​របស់​ពួកគាត់​។

  • សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ គ្រប់កម្រិតសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីសិក្សាកុមារមេត្រី។
  • លោកគ្រូ អ្នកគ្រូ មានវិធីសាស្រ្តបង្រៀនល្អៗ បទពិសោធន៍ និងឆន្ទៈមនសិការវិជ្ជាជីវៈខ្ពស់ មានឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានមុខវិជ្ជាជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិត។
  • បន្ទប់សិក្សាបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ មានផាសុកភាពជាមួយនឹងទីធ្លាដ៏ធំទូលាយ សម្រាប់សិស្សានុសិស្សលេងកម្សាន្តយ៉ាងមានសុវត្ថិភាព មានបរិយាកាសសប្បាយរីករាយក្នុងការសិក្សា។
  • សេវាប្រឹក្សាយោបល់យ៉ាងកក់ក្តៅ និងសេវាប្រឹក្សាពិនិត្យសុខភាព និងព្យាបាលជំងឺ។
  • មជ្ឈដ្ឋានសិក្សាដ៏ទំនើប និងសម្បូរបែបប្រកបដោយគុណភាពអប់រំ វិន័យ និងសេវាកម្ម។
  • ជំរុញឱ្យការសិក្សារបស់ប្អូនៗសិស្សានុសិស្សសម្រេចបាននូវចំណេះដឹង ចំណេះធ្វើ ការច្នៃប្រឌិតខ្ពស់ និង ការរស់នៅក្នុងភាពថ្លៃថ្នូរ មានសីលធម៌ និងសុជីវធម៌។

សិក្សាពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍

  • ពេលព្រឹក (7:00 am - 11:00 am )
  • ពេលរសៀល (13:00 pm - 17:00 pm)

សិក្សាលើមុខវិជ្ជា៖

ភាសាខ្មែរ ភាសាអង់គ្លេស
សិក្សាសង្គម កុំព្យូទ័រ
បណ្ណាល័យ គណិតវិទ្យា
ពិសោធន៍ វិទ្យាសាស្រ្តអនុវត្ត
សោតទស្សន៍ ច្បាប់ចរាចរណ៍

កម្មវិធីជម្រើសដូចជា៖

កីឡា

អប់រំកាយ បាល់ទាត់
បាល់បោះ វាយកូនបាល់
បាល់ទះ ការ៉ាតេ-ដូ
ហែលទឹក វាយកូនឃ្លីលើតុ

ជំនាញបំណិនជីវិត

គេហកិច្ច សិល្បៈភ្លេង
គំនូរ សិល្បៈរបាំ
បាល់ទះ ការ៉ាតេ-ដូ
ហែលទឹក វាយកូនឃ្លីលើតុ

ថ្នាក់អនុវិទ្យាល័យ

ការលូតលាស់​របស់​ប្អូន​ៗថ្នាក់​អនុវិទ្យាល័យ​គឺជា​ដំណាក់កាល​មួយ​សំខាន់​សម្រាប់​ត្រៀម​ឱ្យ​ប្អូន​ឈាន​ទៅ​យុវវ័យ​ប្រកបដោយ​ចំណេះ​ជំនាញ​និង​ក្រមសីលធម៌​ល្អ​ក្នុង​ការរស់នៅ​ក្នុង​សង្គម​ដោយ​ភាពត្រជាក់​ត្រជុំ​។

ដើម្បី​អភិ​វឌ្ឍ​ប្អូន​ៗក្នុង​យុវភាព​នេះ​ សាលា​មាន​យុទ្ធវិធី​ និង​សិល្បៈ​នៃ​ការអប់រំ​ដូចតទៅ​

  • សាលារៀន អន្តរទ្វីប អាមេរិកាំង បានពង្រីកនូវសក្តានុភាព និងមានកិត្តិសព្ទរបស់ខ្លួនពាសពេញផ្ទៃប្រទេស តាមកម្មវិធីសិក្សាបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ទទួលស្គាល់ជាថ្នាក់ជាតិ និងគ្រប់មជ្ឈដ្ឋានអ្នកសិក្សាអំពីគុណភាព វិន័យ និងសេវាកម្មអប់រំ ចំណេះទូទៅ។
  • បំពេញនូវតម្រូវការចំាបាច់ជូនសិស្សានុសិស្សគ្រប់កម្រិតសិក្សា ទាំងផ្នែកកាយសម្បទា សតិបញ្ញា ស្មារតី ការគិត សីលធម៌ និងតម្រូវការផ្នែកសុខភាពរបស់សិស្ស។
  • សាលារៀនបានដាក់បញ្ចូលនូវកម្មវិធីពិសេសរួមមាន ការអនុវត្តពិសោធ ទស្សនកិច្ចសិក្សា និងការស្រាវជ្រាវតាមរយៈឯកសារដ៏សម្បូរបែបគ្រប់កម្រិត និងគ្រប់ជំនាញក្នុងបណ្ណាល័យ និងតាមប្រព័ន្ធអ៊ីនធឺណេត។
  • សិស្សទទួលបាននូវសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹងទូទៅ ភាសាអង់គ្លេស ជំនាញកុំព្យូទ័រ និងគុណធម៌។
  • អប់រំឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អស្របទៅតាមចតុស្តម្ភអប់រំ គឺអប់រំឱ្យមានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ និងឱ្យចេះរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។

សិក្សាលើមុខវិជ្ជា៖

ភាសាខ្មែរ គីមីវិទ្យា
ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា
គណិតវិទ្យា ជីវវិទ្យា
ប្រវត្តិវិទ្យា ភាសាអង់គ្លេស
រូបវិទ្យា ផែនដីវិទ្យា
ពិសោធន៍  

កម្មវិធីសិក្សាផ្នែកជំនាញ៖

កម្មវិធីជម្រើស៖ កីឡា

អប់រំកាយ បាល់ទះ
វាយកូនបាល់ ការ៉ាតេ-ដូ
បាល់បោះ វាយកូនឃ្លីលើតុ
ទាត់បាល់ ហែលទឹក

កម្មវិធីជម្រើស៖ ជំនាញបំណិតជីវិត

កុំព្យូទ័រ តន្ត្រី
របាំ  

ថ្នាក់វិទ្យាល័យ

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​បាន​យកចិត្ត​ទុកដាក់​បំពេញ​នូវ​បេ​សកម្ម​អប់រំ​មួយ​ឈរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​តាមកម្ម​វិធី​សិក្សា​សម្បូរ​បែប​និង​ច្បាស់លាស់​បែប​ខ្មែរ​-អាមេរិកាំង​ ស្របតាម​កម្មវិធី​សិក្សា​របស់ក្រ​សួង​អប់រំ​ យុវជន​ និងកីឡា​ប្រកបដោយ​គុណភាព​ វិន័យ​ និង​សេវាកម្ម​។ ការ​ត្រៀម​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​ដើម្បី​ឱ្យ​ចាប់​យក​នូវ​មហាវិទ្យាល័យ​ប្រកបដោយ​ភាព​ជោគជ័យ​ សាលា​មាន​វិធី​សាស្រ្ត​ជាច្រើន​ដូចជា​៖

  • លើកកម្ពស់ និងលើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ក្នុងការស្រាវជ្រាវ តាមប្រព័ន្ធអ៊ីនធឺណេត និងតាមរយៈឯកសារដ៏ច្រើនក្នុងបណ្ណាល័យធំទូលាយដែល បំពាក់ដោយ បច្ចេកវិទ្យា និងគ្រឿងបរិក្ខារទំនើបៗ។
  • បំផុសស្មារតីឱ្យសិស្សានុសិស្សចូលរួមក្នុងការប្រកួតប្រជែងស្នាដៃ និងចូលរួមសកម្ម ភាពសង្គមផ្សេងៗ។
  • សិស្សានុសិស្សទទួលបាននូវចំណេះដឹងច្បាស់លាស់ទាំងផ្នែកវិទ្យាសាស្រ្ត និងវិទ្យា សាស្រ្តសង្គម ដើម្បីរៀបចំខ្លួនត្រៀមបពា្ចប់ថ្នាក់ចំណេះទូទៅ ហើយមានសមត្ថភាព គ្រប់គ្រាន់ក្នុងការបន្តឈានទៅរកជំនាញ និងឯកទេសនៅថ្នាក់ឧត្តមសិក្សាពោរពេញ ដោយសមត្ថភាព។
  • ជំរុញឱ្យសិស្សានុសិស្សមានការអភិវឌ្ឍក្លាយជាធនធានមនុស្សពោរពេញដោយ សមត្ថភាព ទេពកោសល្យ សីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។

សិក្សាលើមុខវិជ្ជា៖

ភាសាខ្មែរ ភាសាអង់គ្លេស
គណិតវិទ្យា ភូមិវិទ្យា
សីលធម៌-ពលរដ្ឋវិជ្ជា គីមីវិទ្យា
ប្រវត្តិវិទ្យា ផែនដីវិទ្យា
ពិសោធន៍ រូបវិទ្យា
ជីវវិទ្យា សេដ្ឋកិច្ច

កម្មវិធីសិក្សាផ្នែកជំនាញ៖

កម្មវិធីជម្រើស៖ កីឡា

អប់រំកាយ បាល់ទះ
វាយកូនបាល់ ការ៉ាតេ-ដូ
បាល់បោះ វាយកូនឃ្លីលើតុ
ទាត់បាល់ ហែលទឹក
កីឡាផ្សេងៗ  

កម្មវិធីជម្រើស៖ ជំនាញបំណិតជីវិត

កុំព្យូទ័រ តន្ត្រី
របាំ គំនូរ
គេហកិច្ច