លោក ធុច តារាវឌ្ឍន៍ ប្រធានក្រុមសុវត្ថិភាពសាលា និងថែទាំអគារ

លោក ធុច តារាវឌ្ឍន៍

លោក ធុច តារាវឌ្ឍន៍ បានចាប់ផ្តើមការងារជាមួយក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន ក្នុងឆ្នាំ២០២២ ក្នុងតួនាទីប្រធានក្រុមសុវត្ថិភាពសាលា និងថែទាំអគារប្រចាំសាខាសៀមរាប។ ក្នុងតួនាទីជាក្រុមសុវត្ថិភាពសាលា និងថែទាំអគារ លោកកបានគ្រប់គ្រងទៅលើសេវាកម្មសុវត្ថិភាព សេវាកម្មសម្អាត និង សាវាកម្មគេហកិច្ច សេវាកម្មថែទាំអគារ គ្រប់គ្រងឃ្លាំងសៀមរាប​ និងគ្រប់គ្រងបុគ្គលិកស្នាក់នៅសាលា។ មុនពេលចូលរួមជាមួយ​ក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន លោក ធុច តារាវឌ្ឍន៍ ធ្លាប់ធ្វើជាប្រធានផ្នែកគេហកិច្ច នៅសណ្ឋាគារ ហ្គោលឌីយ៉ាណា អង្គរ អស់រយះពេល១៤ឆ្នាំ។  

លោកបានទទួលបរិញ្ញាបត្រសិល្បៈឯកទេសគ្រប់គ្រងនិងសហគ្រិនភាព ពីសាកលវិទ្យាល័យបៀលប្រាយ នៅថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៦។ លោកក៏បានចូលរួមបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនអំឡុងពេល ការសិក្សា និងក្នុងអាជីបរបស់គាត់។