សាលារៀន អន្តរទ្វីប អាមេរិកាំង របស់យើងប្តេជ្ញាយ៉ាងមោះមុតក្នុងការសហការជាមួយក្រសួង ឬមន្ទីរអប់រំយុវជន និងកីឡា អាជ្ញាធរ ស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធនានា ព្រមទាំងអ្នកអាណាព្យាបាល និងអតីតសិស្សទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យគុណភាពអប់រំរបស់សាលារៀនយើងនាំមុខគេជានិច្ចនៅក្នុងប្រទេសកម្ពុជា។
កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើកាយសម្បទា សតិបញ្ញា ស្មារតីការគិត សីលធម៌ និងភាសាទៅតាមបរិយាកាស និងទំនោរនៃ មជ្ឈដ្ឋានសង្គម។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលកុមារតូចៗ ឱ្យស្របនឹងការលូតលាស់យ៉ាងរហ័សរបស់ពួកគាត់ ជាមួយនឹងលក្ខណៈពិសេសយ៉ាងសម្បូរបែបដូចខាងក្រោម
អានបន្តសាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ គ្រប់កម្រិតសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីសិក្សាកុមារមេត្រី។ លោកគ្រូ អ្នកគ្រូ មានវិធីសាស្រ្តបង្រៀនល្អៗ បទពិសោធន៍ និងឆន្ទៈមនសិការវិជ្ជាជីវៈខ្ពស់ មានឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានមុខវិជ្ជាជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិត។
អានបន្តការលូតលាស់របស់ប្អូនៗថ្នាក់អនុវិទ្យាល័យ គឺជាដំណាក់កាលមួយសំខាន់សម្រាប់ត្រៀមឱ្យប្អូនឈានទៅយុវវ័យប្រកបដោយចំណេះជំនាញ និងក្រមសីលធម៌ល្អក្នុងការរស់នៅក្នុងសង្គមដោយភាពត្រជាក់ត្រជំ ដើម្បីអភិវឌ្ឍប្អូនៗក្នុងយុវភាពនេះ សាលាមានយុទ្ធវិធី និងសិល្បៈនៃការអប់រំ។
អានបន្តសាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំ មួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ តាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់បែប ខ្មែរ-អាមេរិកាំង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។ ការត្រៀមសម្រាប់សិស្សានុសិស្ស ថ្នាក់វិទ្យាល័យ ដើម្បីឱ្យចាប់យកនូវមហាវិទ្យាល័យប្រកបដោយភាពជោគជ័យ សាលា មានវិធីសាស្រ្តជាច្រើន
អានបន្តប្រឡងសងប្រចាំខែធ្នូ ថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦
ប្រឡងប្រចាំខែធ្នូ ថ្នាក់ទី៧ ដល់ទី១២
ដំណើរទស្សនកិច្ចសិក្សា ថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា
ដំណើរទស្សនកិច្ចសិក្សា ថ្នាក់ទី១