ប្រធានបណ្ណារក្ស

អ្នកស្រី ស៊ូ សុជាតា

អ្នកស្រី ស៊ូ សុជាតា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យ ន័រតុន។

អ្នកស្រី សុជាតា បានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា Aii សាខាម៉ៅ សេទុង ជាបុគ្គលិកផ្នែកទីផ្សារថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2005។ នៅខែតុលា ឆ្នាំ2005 អ្នកស្រីបានប្តូរតួនាទីជាបណ្ណារក្ស នៅសាខាម៉ៅសេទុង ពេញមួយអាជីពរបស់គាត់ជាមួយ Aii គាត់គឺជាបុគ្គលិកដែលមានភាពបត់បែន និងរហ័សរហួនក្នុងការគ្រប់គ្រងការងាររបស់គាត់ រហូតត្រូវបានគណៈគ្រប់គ្រងជ្រើសរើសជាបណ្ណារក្សឆ្នើម។

បន្ទាប់ពីការវាយតម្លៃលើលទ្ធផលការងារ គណៈកម្មាធិការគ្រប់គ្រងបានយល់ឃើញថា អ្នកស្រី ស៊ូ សុជាតា ជាមនុស្សមានសក្ដានុពល អត់ធ្មត់ ម៉ត់ចត់ ស្មោះត្រង់ និងល្អិតល្អន់ក្នុងការងារ ដែលនាំឱ្យអ្នកស្រីត្រូវបានតែងតាំងជាប្រធានបណ្ណារក្ស បណ្ណាល័យ ម៉េងលី ជេ. គួច នៅថ្ងៃទី 07 ខែមិថុនា  ឆ្នាំ2017 ដល់បច្ចុប្បន្ន។