កម្មវិធីរ៉ូដសូ ការបោះផ្សាយលក់មូលបត្រ

ជម្រាបសួរបងប្អូនទាំងអស់គ្នា

សម្រាប់អតិថិជនទាំងអស់ រួមទាំងអ្នកដែលបានចូលរួមកក់ហ៊ុនបម្រុងទុក និងអ្នកស្នើសុំទិញហ៊ុនពី 100 ហ៊ុនឡើងទៅ ត្រូវផ្ទេរប្រាក់ ដាក់ប្រាក់ ឬស្កេន QR កុងប្រាក់រៀល ឬកុងប្រាក់ដុល្លារដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងទទួលបាន ដែលមានរូបភាពភ្ជាប់ជាមួយ ឈ្មោះអ្មកទទួលគឺ MJQE – SUBSCRIPTION ACCOUNT។

នៅពេលដែលផ្ទេរប្រាក់ ដាក់ប្រាក់ ឬបង់ប្រាក់នៅធនាគារ អេស៊ីលីដា បានជោគជ័យ សូមថតរូបភាពដែលពាក់ព័ន្ធផង ព្រោះយើងនឹងត្រូវការបំពេញសំណើទិញហ៊ុនតាម website (https://subscription.mjqeducation.edu.kh/)។ ក្នុងករណីនេះ អ្នកត្រូវ upload រូបភាពដែលយើងបានផ្ទេរប្រាក់ ឬបង់ប្រាក់ភ្ជាប់ជាមួយ។

លក្ខខណ្ឌនៃការបំពេញសំណើសុំទិញហ៊ុន ត្រូវមានអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរ ភ្ជាប់ជាមួយរូបភាពឬ screenshot ប្រតិបត្តិការដែលបានផ្ទេរប្រាក់រួចទើបអាចស្នើទិញបានជោគជ័យ។

សម្រាប់បងប្អូនវិនិយោគិន ដែលបានដាក់ពាក្យស្នើសុំកក់ហ៊ុនបម្រុងទុក $1000គត់ ពេលដែលបង់ប្រាក់ គឺស្នើសុំទិញ 1,960 ហ៊ុន = 999.60$ ឬ 1,961 ហ៊ុន = 1,000.11$។ ក្នុងករណីដែលអ្នកចង់ដំឡើងហ៊ុន ក៏អាចធ្វើបានដែរ បើអ្នកគិតថា 1,960 ឬ 1,961 ហ៊ុន ពិបាកចងចាំ បងប្អូនអាចអញ្ជើញស្នើសុំទិញ 2,000 ហ៊ុន = $1,020 ឬ 4.160.000៛ (1ហ៊ុន=$0.51 ឬ 2080៛) ឬ ច្រើនជាងនេះក៏បានដែរ។ សម្រាប់ការបង់នេះគឺមិនមានការបង់កម្រៃជើងសាទេ ប៉ុន្តែត្រូវបង់ឱ្យបានគ្រប់ចំនួន។

ចំនួនហ៊ុនដែលទិញបានជោគជ័យ នឹងឃើញនៅក្នុងសមតុល្យហ៊ុន តាម App CSX Trade មុននឹងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ឡើងផ្សារហ៊ុនមុន១ថ្ងៃ។

សូមអរគុណ!

 

ថ្ងៃទី២០ មេសា ២០២៣